(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ដោយសារតែមានសុខសន្តិភាព ទើបពលរដ្ឋខ្មែរមានពេលគិតអំពីការថែទាំសុខភាព និងរូបសម្រស់ ដែលទាំងអស់នេះកម្ពុជាមិនធ្លាប់មានឡើយ នៅក្នុងប្រវត្តិសាស្រ្តយូរអង្វែងរបស់កម្ពុជា។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ប៉ែន បូណា បានបញ្ជាក់ទៀតថា៖ «គោលបំណងរបស់សម្ដេចធិបតី ពលរដ្ឋខ្មែរណាក៏ដោយ ក្រីក្រយ៉ាងណាក៏ដោយ ត្រូវតែទទួលបានការព្យាបាលនៅពេលដែលមានជំងឺ នេះគឺជាការគិតគូខ្ពស់ណាស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧»។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនការកិច្ចពិភាក្សាបន្តដូចតទៅ៖