(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញចម្ងល់ និងចោទសួរចំៗទៅលោកបណ្ឌិត គឹម ធា សមាជិកគណៈកម្មាធិការកណ្តាលលេខាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ពីផ្លូវទៅស្រុករមាសហែកថា ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?
ថ្លែងនៅក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចោទសួរដូចនេះថា «ផ្លូវទៅរមាសហែកចាក់កៅស៊ូ រួចអស់ហើយ?[..] មិចក៏ចាក់យូម្ល៉េះ?»។
ជាការឆ្លើយតបជាមួយសម្តេចតេជោ ហ៊ុន សែន, លោក គឹម ធា បានបញ្ជាក់ថា ផ្លូវនេះមិនទាន់បានចាក់កៅស៊ូនៅឡើយទេ ទើបបានមួយកំណាត់ដោយសារប្រចាំឆ្នាំ រាជរដ្ឋាភិបាលផ្តល់ជូនតែ៥គីឡូម៉ែត្រ ហើយឥឡូវនៅមេម៉ាយ នៅឡើយ។
លោក គឹម ធា បានបន្ថែមថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានស្នើសុំរួចហើយ តែមិនទាន់បានចេញជាផ្លូវកៅស៊ូនោះឡើយទេ៕