(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានដោះស្រាយបញ្ចប់ផ្ទះ បានចំនួន ២,៥៨៩ផ្ទះហើយ ចំណែកផ្ទះផ្សេងទៀត នឹងបញ្ចប់បន្តបន្ទាប់។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃនេះ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ សូមជម្រាបជូនទៅពុកម៉ែបងប្អូន ឲ្យបានជ្រាបគម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានដោះស្រាយបញ្ចប់ផ្ទះបានចំនួន ២,៥៨៩ផ្ទះហើយ និងកំពុងខិតខំបន្តការសាងសង់ ជារៀងរាល់ថ្ងៃបន្ថែមទៀត»

ចំពោះបណ្ណកម្មសិទ្ធិក្រុមហ៊ុន បានដោះស្រាយជាមួយភាគីដែលពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី បានជួយសម្របសម្រួល បច្ចុប្បន្នបណ្ណកម្មសិទ្ធិ បានតម្កល់នៅក្រសួងស្ទើរទាំងស្រុង។

សូមបញ្ជាក់ថា គម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូវ៦A បើទោះមានភាពយឺតយ៉ាវខ្លះ សម្រាបអតិថិជន ក៏ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារសាងសង់ នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនការសាងសង់ ជូនដល់អតិថិជនរបស់ខ្លួន៕