(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាករងារជាមួយលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ ពិសេសជំរុញឱ្យមានជើងហោះហើរត្រង់ទៅមកទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរបន្ថែមទៀត។

ជំនួបពិភាក្សានេះធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។

ភាគីទាំងពីរក៏បានលើកឡើងពីការពិនិត្យលទ្ធភាពរៀបចំឱ្យមានការចុះហត្ថលេខាលើកម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នានេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕