(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ខា ឡេង អនុប្រធានក្រុមការងារ តំណាងលោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់​គ្រង​និស្សិត​អាហារូបករណ៍ អ.ម.ត ក្រុមទី២ បានដឹកនាំក្រុមការងារ ជួបសម្តែង​ការ​គួរសមជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជន​ជាតិចិន ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ​ពី​សំណាក់​លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារ និងថ្លែងអំណរគុណដល់លោក​បណ្ឌិតសាកលវិទ្យាធិការ ព្រមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ នៃសាកល​វិទ្យា​ល័យជាតិគ្រប់គ្រង ដែលបានយកចិត្តទុក្ខដាក់បណ្តុះបណ្តាលនិស្សិត​អាហារូបករណ៍ អ.ម.ត ព្រមទាំងផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រុមការងារ​គ្រប់គ្រងនិស្សិត អ.ម.ត ក្រុមទី២៕