(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ឈឹម វាសនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សឃុំណាំតៅ និងប្រគល់អំណោយរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក ជាការចូលរួមចំណែករំលែកទុក្ខជូនដល់ក្រុមគ្រួសារ នៃសពចំនួន២០គ្រួសារ ក្នុងមូលដ្ឋានឃុំណាំតៅ។

ពិធីនេះ ក៏មានការចូលរួមពីលោក ហម សុទ្ធិបូរី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក និងលោក សំរ៉ុង សុវណ្ណារ៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំណាំតៅ ព្រមទាំងលោក លោកស្រី ជាអនុប្រធានទី១ អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានណាំតៅ។

ក្រុមគ្រួសារ នៃសពចំនួន ២០គ្រួសារ ក្នុងមូលដ្ឋានឃុំណាំតៅ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ៣០គីឡូក្រាម, មីម៉ាម៉ា ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកា១០០,០០០រៀល៕