(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានចាត់ឱ្យលោក​ សៀក​ តុន​ តំណាងក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដឹកនាំសមាជិក សមាជិកា​យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នាំយកសម្ភារៈសិក្សា ចែកជូនដល់ សិស្សានុសិស្ស សាលាបឋមសិក្សា ពន្ធជា ស្ថិតនៅភូមិពន្ធជា ឃុំអូរគ្រៀង​ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ចំនួន ១៥០នាក់ (សិស្សភាគច្រើន​ជាជនជាតិព្នង)​ ​លោកគ្រូ អ្នកគ្រូ ចំនួន ៥នាក់ និងបន្ថែម​សិស្សថ្នាក់មត្តេយ្យ ​ចំនួន ​១៩នាក់។

អំណោយជាសម្ភារៈសិក្សា ដែលក្រុមយុវពុទ្ធិកសមាគសមាគមកម្ពុជរដ្ឋ យកទៅ​ចែកជូនសិស្សានុសិស្សក្នុងម្នាក់ៗទទួលបាន សៀវភៅ​សរសេរ ​៤ក្បាល​ ប៊ិច​ ២ដើម​ ខ្មៅដៃ​១​ បន្ទាត់១​ ជ័រលុប១​ ដែកខួង១​ ថវិកា​ ៤ ០០០រៀល​, ជូនលោក​គ្រូអ្នកគ្រូ ​៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ​ NoteBook ២ក្បាល​ ប៊ិច​ល្អ ​២ដើម​ ថវិកា​ ៥០ ០០០រៀល​ និងឧបត្ថម្ភ​សាលា​ ក្រដាសរ៉ាម ៤កេស​ ហ្វឺត​ ៤ប្រអប់​ ទឹកហ្វឺត ៤ប្រអប់​។

អំណោយទាំងអស់សរុបជាថវិកា ចំនួន ៤លានរៀល៕