(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញឱ្យដឹងថា ការចាកចេញរបស់សហរដ្ឋអាមេរិកពី អង្គការសុខភាពពិភពលោក ពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការកម្មវិធីសុខភាពជុំវិញពិកភពលោក ប៉ុន្តែអាមេរិកក៏អាចខាតបង់ធំធេងជាងអង្គការសុខភាពពិភពលោកនេះដែរ។

ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «ពិភពលោកប្រែប្រួលអ្វីខ្លះក្រោយ លោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិក រយៈពេល២សប្តាហ៍មកនេះ»?

បើតាមការបញ្ជាក់ពីលោកបណ្ឌិត ក្រោយអាមេរិកដកខ្លួនចេញ បញ្ហាប្រឈមរបស់អង្គការសុខភាពពិភពលោកគឺ កង្វះថវិកាក្នុងការដំណើរការកម្មវិធីសុខភាពដែលធ្លាប់មាននៅជុំវិញពិភពលោក ប៉ុន្តែបើសិនជាចិនពិតជាអាចចូលខ្លួនមកជួយក្នុងកញ្ចប់ថវិកាដូចអាមេរិក ដល់ WHO នោះ អ្នកដែលខាតបង់ធំជាងគេ គឺសហរដ្ឋអាមេរិកខ្លួនឯងទៅវិញទេ។ ខាតបង់ធំជាងគេនោះគឺ តួរនាទីជាមហាពិភពលោក និងជំនឿចិត្តពីសម្ព័ន្ធមិត្ត ដែលធ្លាប់ចាត់ទុកអាមេរិកជាបងធំពិភពលោក។ នេះជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ស៊ឺន សំ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖