(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូប្រចាំកម្ពុជា បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយផ្សារភ្ជាប់ជាមួយប្រាង្គប្រាសាទ និងអភិវឌ្ឍន៍ដោយផ្សារភ្ជាប់គ្នារវាងធម្មជាតិ បេតិកភណ្ឌដែលមានស្រាប់ និងតំបន់ធម្មជាតិ ព្រមទាំងទីក្រុងច្នៃប្រឌិតផ្សេងៗទៀត។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍៕