(កំពង់ចាម)៖ ក្រោយចូលជាសមាជិក គម្រោង CAPFISH-Capture ដែលអនុវត្តរួមដោយរដ្ឋបាលជលផល និងអង្គការយូនីដូ (UNIDO) ក្រោមជំនួយពីសហភាពអឺរ៉ុប សហគ្រាស ធឿន ស្រីនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានមានឱកាសនាំផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងអាមេរិក។

បើតាមអ្នកស្រី លឹម ប៉ុននី ម្ចាស់សហគ្រាសកែច្នៃត្រី ធឿន ស្រីនី បានលើកឡើងថា ការចូលរួមជាមួយគម្រោងនេះ ទទួលអត្ថប្រយោជន៍ជាច្រើន និងរកចំណូលបានខ្ពស់ជាងមុន ហើយជាពិសេសទៅទៀតនោះ ក៏បានចូលរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពពលរដ្ឋក្នុងតំបន់ ឱ្យមានការងារធ្វើផងដែរ។

សូមជម្រាបថា បច្ចុប្បន្ននេះ មានសិប្បកម្មកែច្នៃផលិតផលជលផលប្រមាណជា៧០ហើយ ដែលបានទទួលការគាំទ្រពីគម្រោង Capfish-Capture ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាព មានស្ដង់ដារអនាម័យ និងសោភ័ណភាពទាំងទីតាំងកែច្នៃ និងការវេចខ្ចប់ផងដែរ៕

សូមទស្សនាសេចក្តីរាយការណ៍ពិស្តារពី កញ្ញា រួម ឆាដា អ្នកយកព័ត៌មាន Fresh News ដូចតទៅ៖