(ភ្នំពេញ)៖ លោក ឃ្លាំង ហួត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា សរុបចំនួន២១៤នាក់ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខណ្ឌជ្រោយចង្វា។
សមាជិកថ្មីដែលទើបប្រកាសចូលនេះមកពីសង្កាត់ព្រែកលៀបចំនួន៣៤នាក់ សង្កាត់ព្រែកតាសេកចំនួន៤០នាក់ សង្កាត់បាក់ខែង៤៨នាក់ និងសង្កាត់កោះដាច់៩០នាក់ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ឃ្លាំង ហួត បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ និងបានណែនាំឱ្យចេះសាមគ្គីរួបរួមគ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានការឈ្នះឆ្នោតគ្រប់ៗអាណត្តិ ដើម្បីបន្ដដឹកនាំ អភិវឌ្ឍ និងរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនទាំងមូល៕