(ភ្នំពេញ)៖ លោក បណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបង្ហាញឱ្យដឹងថា កត្តាដែលនាំឱ្យអាមេរិក ដាក់សម្ភាធលើប្រទេសកាណាដា ចង់បានដែនកោះ Greenland និងព្រែកជីក ប៉ាណាម៉ា គ្រប់យ៉ាងស្ថិតក្រោមហេតុផល តែមួយប៉ុណ្ណោះនោះគឺ រាំងខ្ទប់ផ្លូវសេដ្ឋកិច្ចរបស់ចិន។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបញ្ជាក់ទៀតថា បើសិនជាអាមេរិក អាចរួមដៃជាមួយរុស្ស៊ី តាមរយៈការចែកផលប្រយោជន៍គ្នានៅក្នុងសង្រ្គាមអ៊ុយក្រែន នោះការប៉ុនប៉ងរបស់អាមេរិក ទំនងអាចបានសម្រេច ឬប្រសិនជាមិនបានសម្រេចនៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ក៏ជាផ្លូវដែលបានក្រាលរួចរាល់សម្រាប់ប្រធានាធិបតីក្រោយៗរបស់អាមេរិកផងដែរ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖