(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល និងតារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋសម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះ បានធ្វើឡើងនានារសៀលទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន ២៥រាជធានី-ខេត្ត តំណាងសហគ្រាសសាធារណៈ និងមន្ត្រីពាក់ព័ន្ធ ជាសមាជិក-សមាជិកាគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងណែនាំ និងពិនិត្យពិភាក្សាលើការរៀបចំសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋឆ្នាំគោល និងតារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន និងសហគ្រាសសាធារណៈ សំដៅលើកកម្ពស់សុក្រឹតភាព ក្នុងការចុះបញ្ជី ចងក្រង កត់ត្រាសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌឱ្យកាន់តែមានភាពលម្អិត សង្គតិភាព ត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ទៅតាមនីតិវិធីដែលបានកំណត់៕