(ក្រចេះ)៖ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ ព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០, ក្រុមបាល់ទាត់យុវជនក្រុងសម្ភុបុរៈ ព្រមទាំងសប្បុរសជននានា បានបរិច្ចាគថវិកាជាង៤លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងពេទ្យកុមារអង្គរ។
ថវិកាដែលបានបរិច្ចាគនេះ ចំនួន ២,២៧៤,០០០រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងចំនួន ២,២៧៤,០០០រៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ។ ការរួមគ្នាបរិច្ចាគថវិកានេះ ដើម្បីចូលរួមចំណែកជួយសង្គ្រោះកុមារនៅកម្ពុជា ជាមួយប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕