(សៀមរាប)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប បានដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ នៅតាមដងវិថីនានា ក្នុងក្រុងសៀមរាប ដែលរៀបចំដោយ រដ្ឋបាលខេត្តសៀមរាប ។
ពិធីនេះ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត លោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្តី្ររាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ពិធីដង្ហែក្បួននេះ គឺអបអរសាទរ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋរបស់អង្គភាពជ័យលាភីទាំង៣ ប្រចាំឆ្នាំ២០២៤ របស់ខេត្តសៀមរាប ក៏ដូចជាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕