(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យប្រើប្រាស់ ថ្នាលសហគមន៍ឌីជីថលកម្ពុជា - ស.ឌ.ក. (Digital Community of Cambodia - DCC) ជាថ្នាលសម្រាប់ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា ជាអាទិ៍ អ្នកអភិវឌ្ឍន៍សុសវែរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជាការចូលរួមដោយស្ម័គ្រចិត្ត ដែលបច្ចុប្បន្ន មានអ្នកចុះឈ្មោះប្រមាណ ៥ ០០០ នាក់ ដើម្បី៖

* ផ្តល់ឱកាសឱ្យអ្នកជំនាញទំនាក់ទំនងគ្នា ចែករំលែកចំណេះដឹងនិងបទពិសោធ និងស្រាវជ្រាវនិងអភិវឌ្ឍរួមគ្នា
* ស្វែងយល់និងផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលកំពុងអភិវឌ្ឍ
* ទទួលបានព័ត៌មានអំពីសកម្មភាពការងារអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល
* រៀបចំការពិភាក្សា សិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល
* ទទួលបានព័ត៌មានអំពីឱកាសហាត់ការឬចុះកម្មសិក្សា និងឱកាសការងារ នៅតាមស្ថាប័នរដ្ឋនិងឯកជន
* ទទួលបានព័ត៌មានអំពីអាហារូបករណ៍លើវគ្គបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖