(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ឲ្យដំណើរការផ្លូវការ សេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច ក្នុងការស្នើសុំអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មប្ដូរប្រាក់។
នេះយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យដំណើរការសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (CamDX) សម្រាប់ស្នើសុំអាជ្ញាបណ្ណប្រកបអាជីកម្មប្ដូរប្រាក់»។
តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដូច្នេះចាប់ពីថ្ងៃនេះតទៅចំពោះអាជីវក ដែលមានបំណងស្នើសុំអាជ្ញាបណ្ណអាជីវកម្មប្ដូរប្រាក់ពីធនាគារជាតិនៃកម្ពុជា អាចធ្វើការស្នើសុំតាមរយៈតំណភ្ជាប់នៅលើគេហទំព័រ www.registrationservices.gov.kh ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះតទៅ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖