(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ខេង សាមេធ កងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងដើម្បីត្រៀមបើកការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកព្រែកតាយី ក្នុងពេលឆាប់ៗខាងមុខនេះ នៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

នាឱកាសនោះ លោក អ៊ុន ចាន់ដា បានឱ្យដឹងថា សំណង់ទំនប់ស្ទាក់ទឹកព្រែកតាយីនេះ អាចស្ទាក់ទឹកស្តុកទុកបានប្រមាណជា ៥០ម៉ឺនម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ស្រោចស្រពដំណាំ ចំនួន ៤ភូមិ ក្នុងនោះមាន៖ ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនឹង ១៦៤៥ គ្រួសារ ជាពិសេសពួកគាត់អាចមានលលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ៤២២ហិកតា និងដំណាំរួមផ្សំ ១២ហិកតា ផងដែរ៕