(ភ្នំពេញ)៖ កញ្ញា អុិញ ស្រីលីកា ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតប្រមាណ២៩នាក់ ដែលទទួលបានអាហារូបករណ៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) ហើយបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤។
កញ្ញា អុិញ ស្រីលីកា ក៏ដូចជានិស្សិតជាង៤ពាន់នាក់ដទៃទៀតមកពីវិទ្យាស្ថានវ៉ាន់ដា បានទទួលសញ្ញាបត្រកាលពីដើមសប្តាហ៍នេះក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
កញ្ញា អុិញ ស្រីលីកា បានបង្ហាញក្តីរីករាយជាខ្លាំងសម្រាប់ការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីវិទ្យាស្ថានវ៉ាន់ដា។ ឱកាសនៃការសិក្សាថ្នាក់បរិញ្ញាបត្រនេះ ជាស្ពានចម្លងមួយជួយឱ្យកញ្ញាទទួលបានឱកាសការងារល្អ និងឈានទៅកសាងជីវិតល្អប្រសើរ។
កញ្ញា អុិញ ស្រីលីកា បានសម្តែងការដឹងគុណ និងគោរពអរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវ ពេជ ចន្ទមុន្នី និងវិទ្យាស្ថានវ៉ាន់ដា សម្រាប់ការផ្តល់ឱកាសឱ្យគាត់បានសិក្សារៀនសូត្រខ្ពស់ ពង្រឹងសមត្ថភាពឱ្យកាន់តែល្អប្រសើរ៕