(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានប្រគល់កុំព្យូទ័រ ជូនក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។
អញ្ជើញចូលរួមប្រគល់ និងទទួលកុំព្យូទ័រពីសំណាក់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕