(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រកាសផ្តល់អាហារូបករណ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិន ចំនួន ៧៨កន្លែង។

អាហារូបករណ៍នេះមានថ្នាក់ភាសាចិន, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ នេះជាឱកាសដ៏ពិសេសសម្រាប់និស្សិតទាំងឡាយ ដែលមានបំណងចាប់យកការសិក្សាបន្ថែមនៅក្នុងប្រទេសចិន។

កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០នាទីជាកំហិត។

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+9q0zMIO6vrMyNWE1