(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៨យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍អគ្គិភ័យឆេះទីតាំងឃ្លាំងស្ដុកក្រណាត់មួយកន្លែង ស្ថិតនៅភូមិតានួន សង្គាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះហេតុការណ៍ភ្លើងឆេះនេះយ៉ាងយកចិត្តទុកដាក់។

នៅកន្លែងកើតហេតុ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បាននិងកំពុងដឹកនាំកម្លាំងបាញ់ពន្លត់អគ្គិភ័យយ៉ាងសន្ធោសន្ធៅនេះផងដែរ។

សម្រាប់ដើមចមនៃហេតុការណ៍នេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។

យ៉ាងណាមិញ បើតាមសេចក្ដីរាយការណ៍ នៅតំបន់ខាងលើ គឺសំបូរទៅដោយឃ្លាំងស្ដុកក្រណាត់ដូចទីតាំងដែលកំពុងឆាបឆេះ៕