(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានប្រគល់កាបូប និងសម្ភារជូនលោក Christ និងគូដណ្តឹងវិញហើយ ក្រោយជនល្មើសត្រូវបានកម្លាំងនគរបាលស្រាវស្រាវចាប់បាន។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវឈានដល់ការចាប់ខ្លួន ជនល្មើសដែលឆក់កាបូបរបស់លោក Christ និងគូដណ្តឹងពោលប៉ុន្មានម៉ោងក្រោយកើតហេតុនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ កម្លាំងជំនាញបានចាប់ខ្លួន ជនដៃដល់បាននៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យរូបនេះ បានសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដើរបានសម្រេច នៅត្រង់ចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ ខណ្ឌដូនពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕