(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះរោងចក្រមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមសេចក្ដីរាយការណ៍ រោងចក្រដែលត្រូវអគ្គិភ័យវាយប្រហារទាំងព្រឹកនេះឈ្មោះ «ក្រុមហ៊ុន ម៊ូហ្វាស ខេមបូឌា ឯ.ក»។ ប៉ុន្ដែគេមិនទាន់ដឹងថា នៅពេលកើតហេតុនេះមានកម្មករ កម្មការិនីកំពុងបម្រើការដែរឬយ៉ាងណានោះទេ។
សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ តែមិនទាន់ដឹងមូលហេតុដែលនាំឲ្យមានភ្លើងឆេះនៅឡើយទេ៕