(ភ្នំពេញ)៖ ខួបនៃទិវារដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុកាលពី៥៥ឆ្នាំមុន បានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម រយៈពេលជិត៣០ឆ្នាំកន្លងមកនោះ នឹងមកដល់ថ្ងៃស្អែកនេះ។ រដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ គឺជាដើមចម នៃសោកនាដ កម្មសង្គ្រាម ដែលបង្កមហាវិនាសកម្មដល់ប្រទេសកម្ពុជាកាលពីអតីតកាល។

កម្មវិធី Fresh Exclusive នៃបណ្តាញព័ត៌មាន Fresh News នឹងមានសេចក្តីរាយការណ៍ស៊ីជម្រៅមួយ ដែលស្រាវជ្រាវនូវប្រវត្តិជាប់ពាក់ព័ន្ធនឹងនយោបាយខ្មែរកាលពីអតីតកាលដើម្បី ជាមេរៀនប្រវត្តិសាស្ត្រ ជាពិសេសនយោបាយរបស់លោកសេរី និងលោកកុម្មុយនីស្ត ដែលបានរុញច្រាន «កោះសន្តិភាព» របស់កម្ពុជាក្នុងសម័យនោះ ធ្លាក់ចួលក្នុងសង្គ្រាម និងតើកម្ពុជាបានរួចផុតពីសង្គ្រាមស៊ីវិលដោយរបៀបណា?

ខ្សែវីដេអូនៃសេចក្តីរាយការណ៍ស៊ីជម្រៅ «រដ្ឋប្រហារ១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមរាប់ទសវត្សរ៍៖ តើអ្វីខ្លះ ដែលកម្ពុជារៀនសូត្រពីបទពិសោធន៍នេះ? នឹងចាក់ផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥, សូមរង់ចាំទស្សនាកុំបីខានឡើយ៕