(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា មានតែរដ្ឋាភិបាលដែលដឹកនាំនាំដោយគណបក្សប្រជាជនកម្ពុជាទេ ដែលមានលទ្ធភាពអាចផ្លាស់ប្ដូរប្រវត្តិសាស្រ្តបាក់បែកពីអតីតកាលជាង៥០០ឆ្នាំរបស់កម្ពុជា មកជាប្រទេសមានការអភិវឌ្ឍដូចបច្ចុប្បន្ន។ ការណ៍ថ្លែងរបស់លោក ប៉ែន បូណា បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដែលជជែកលើប្រធានបទ «សន្តិភាពគ្មានទេធាតុជ្រុលនិយម»។

លោករដ្ឋមន្រ្តីបានថ្លែងថា មានតែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះទេ ដែលអាចស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងអាចថែរក្សាបាននូវសន្តិភាព និងការអភិឌ្ឍជូនដល់ប្រជាជន និងប្រទេសកម្ពុជា ឱ្យគង់វង្សយូរអង្វែងដូចបច្ចុប្បន្ន។ អ្វីដែលនៅសេសសលនោះគឺមានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ ដែលអាចចូលរួមក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍ ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖