(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា ស្នាមញញឹម ការទទឹងរង់ចាំអបអរសាទរឆ្នាំថ្មី ដើម្បីធ្វើដំណើរកំសាន្តទៅទីតាំងផ្សេងៗតាមចិត្តស្រលាញ់របស់រដ្ឋខ្មែរយើងនាពេលនេះ គឺជាការបង្ហាញនូវតម្លៃនៃសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានខំប្រឹងស្វែងរកមកដោយលំបាក ដោយយកជីវិតជាដើមទុនតែម្ដង។

ការណ៍ថ្លែងរបស់លោក ប៉ែន បូណា បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដែលជជែកលើប្រធានបទ «សន្តិភាពគ្មានទេធាតុជ្រុលនិយម»

លោករដ្ឋមន្រ្តីបានថ្លែងថា មុនពេលមានស្នាញញឹមបែបនេះ ពលរដ្ឋខ្មែរយើងបានឆ្លងកាត់រួចរាល់ហើយ នូវរបបដឹកនាំដែលមិនអាចធ្វើឱ្យពលរដ្ឋខ្មែរគ្មានស្នាមញញឹម សូម្បីតែបន្តិច មានតែទុក្ខសោក និងភាពវេទនា រស់នៅដូចជាគុកឥតជញ្ជាំង។ ហើយរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅពេលនេះកំពុងតែបន្តដឹកនាំប្រទេស ធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរនៅតែបន្តមានស្នាមញញឹម និងការអភិវឌ្ឍ តាមរយៈការរក្សានូវសន្តិភាព ដែលរកបានដោយលំបាកមួយនេះ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖