(ភ្នំពេញ)៖ ជាការទទួលខុសត្រូវចំពោះអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោង 6A គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ៣,១៧២ផ្ទះហើយ។ បើផ្អែកតាមរបាយការណ៍បង្ហាញឱ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group លើបណ្ដាញសង្គមផ្លូវការ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារបានចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង 6A ដោយផ្ទាល់ ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាបានបង្ហាញនូវវឌ្ឍនភាពការសាងសង់ បុរី ឡេង ណាវ៉ាត្រា ដោយក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនអតិថិជន។
ទន្ទឹមគ្នានោះផ្ទះដែលបានសាងសង់រួចក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃផងដែរ។ សម្រាប់ក្រសួងរៀបចំដែនដីក៏បានជួយសម្រួល ចេញបណ្ណកម្មសិទ្ធិជូន អតិថិជនជាបន្តបន្ទាប់ ហើយថ្មីៗនេះក្រសួងទើបប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន រហូតជាង ១,២០០បណ្ណ។
សូមបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃ អ្នកឧកញ៉ា មិនដែលទៅណាឆ្ងាយពី គម្រោងឡើយ ដោយហេតុតែ អ្នកឧកញ៉ាបាន ចាត់ទុកថា គម្រោង 6A ក៏ដូចជាគម្រោងផ្សេងទៀត គឺជា «អាយុជីវិតរបស់អ្នកឧកញ៉ា ក៏ដូចជាក្រុមហ៊ុនទាំងមូល»៕