(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ណែនាំក្នុងការអនុវត្តការងារជាក់ស្តែង នៅតាមប្រាសាទមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់នាពេលថ្មីៗនេះ៕