(កំពង់ចាម)៖ នាល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោក ថោង សុគន្ធា អនុប្រធានក្រុមការងារតំណាងលោក ឡាយ គឹមលី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចូលរួមមរណៈទុក្ខលោក សួន ស៊ន មេភូមិតាង៉ិល ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ និងបាននាំយកថវិកាក្រុមការងារចូលរួមរំលែកទុក្ខ។

ក្នុងឱកាសដ៏សែនសោកសង្រេង ក្នុងនាម លោក ឡាយ គឹមលី ប្រធានក្រុមការងារ ក្នុងឱកាសនោះ លោក ថោង សុគន្ធា បានពាំនាំនូវបណ្តាំផ្ញើចូលរួមមរណៈទុក្ខពីលោកសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមជូនចំពោះគ្រួសារសព និងបានចាត់ទុកការបាត់បង់លោក សួន ស៊ន គឺជាបាត់បង់នូវឪពុកពុក ជីតា ស្វាមី បងប្រុស មិត្តរួមការងារដ៏មានព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារក៏ដូចជាមិត្តរួមអាជីពដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តបម្រើជាតិមាតុភូមិរយៈពេល៥០ឆ្នាំមកហើយ។

ក្នុងឱកាសដ៏មហាសោកសង្រេងនោះដែរ ក្នុងនាមក្រុមការងារ លោក ថោង សុគន្ធា សូមបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោកក៏ដូចជាកុសលនានាដែលលោកនិងក្រុមគ្រួសារលោក សួន ស៊ន បានធ្វើកន្លងមកជួយសណ្ដោងយោងដួងវិញ្ញាណក្ខន្ធលោក សួន ស៊ន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕