(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានចាត់ទុកថា ជាជំនួបដ៏មានលក្ខណៈភាពជាដៃគូរវាងរដ្ឋ និងឯកជន។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈម  និងឆ្លើយតបទៅនឹងសំណូមពរនានា ក្នុងវិស័យ ទេសចរណ៍ ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដែលស្របគ្នាទៅនឹងសសរស្តម្ភចំនួន៦ ដែល លោក ហួត ហាក់ បានដាក់ចេញ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺការចូលរួមពីមជ្ឈដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ភាគីទាំងអស់ ពោលគឺទាំងរដ្ឋ និងផ្នែកឯកជន៕