(កណ្តាល)៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ បានចូលរួមអបអរសាទរពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងពិធីនាព្រឹកមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ការអនុញ្ញាតឱ្យក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត បានរូបភាពអនុស្សាវរីយ៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅផងដែរ៕