(តាកែវ)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងរបស់លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តីបច្ចេកទេសផ្លូវលំជនបទ ចុះពិនិត្យផ្លូវ១ខ្សែ ដែលមានស្ពានបេតុងទ្រុឌទ្រោម ចំនួន ២កន្លែង ក្នុងមូលដ្ឋានខេត្តតាកែវ ដើម្បីសិក្សាដាក់បញ្ជូលទៅក្នុងផែនការស្ថាបនាឡើងវិញ។
ដំណើរចុះពិនិត្យនេះ មានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋានផងដែរ។
សូមជម្រាបថា ផ្លូវ ១ខ្សែប្រវែង១,៧៥០ម៉ែត្រ ទទឹង ៤-៥ម៉ែត្រ ដែលមានស្ពានបេតុងទ្រុឌទ្រោម ចំនូន ២កន្លែង ស្ពានទី១ប្រវែង ២៦ម៉ែត្រ ទទឹង ៣,២ម៉ែត្រ និងស្ពានទី២ ប្រវែង៦,២ម៉ែត្រ ទទឹង ៣,១ម៉ែត្រ ស្ថិតនៅភូមិទួលចារ ឃុំសំរោង ទៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ស្ពានខាងលើនេះ មានប្រជាជនឆ្លងកាត់សរុប ១,៩៦៣គ្រូសារ ស្មើនឹង ៩,១៤៩នាក់ ជាចំណុចប្រសព្វនៃឃុំចំនួនបួនគឺ ឃុំរវៀង សំរោង ឃុំជំរះពេន និងឃុំស្លា ដែលបានកសាងតាំងពីឆ្នាំ១៩៦០៕