(ភ្នំពេញ)៖ នៅពេលលថ្មីៗនេះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលផ្តល់មូលនិធិរបស់រដ្ឋបាលអាមេរិកប្រមាណ ៦០លានដុល្លារក្នុងមួយឆ្នាំ ទៅឱ្យវិទ្យុអាសស៊ីសេរី វិទ្យុអឺរ៉ុបសេរី និងវិទ្យុសំឡេងអាមេរិក VOA ត្រូវបញ្ឈប់ការផ្សាយរបស់ខ្លួនទាំងស្រុងចាប់ពីចុងសប្ដាហ៍នេះទៅ នៅក្រោយពេលដែលរដ្ឋាភិបាលលោក ដូណាល់ ត្រាំ ប្រកាសបញ្ឈប់ការផ្ដល់ជំនួយ។

ការសម្រេចចិត្តនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីលុបបំបាត់ការចំណាយខ្ជះខ្ជាយ ខណៈដែលលោក Elon Musk ក្នុងនាមជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរបស់រដ្ឋបាលអាមេរិក បានបញ្ជាក់ថា ការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបនោះ គឺរឿងហួសសម័យ និងមិនចាំបាច់ នាំតែអ្នកបង់ពន្ធអាមេរិកត្រូវខាតលើការចំណាយក្នុងមួយឆ្នាំៗប្រមាណជិត១ពាន់លានដុល្លារប៉ុណ្ណោះ។

ដូច្នេះតើវិធានការរបស់ លោក ដូណាល់ ត្រាំ ចំពោះប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកនៅពេលនេះ អាចបង្កផល់ប៉ះពាល់ដល់សេរីភាពសារព័ត៌មានកម្ពុជា ដែរឬទេ?

ដើម្បីឆ្លើយតបនឹងប្រធានបទនេះ យើងមានលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស បកស្រាយលើប្រធានបទនេះ។

ដូច្នេះសូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕