(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានជាង៩០នាក់ ធ្វើដំណើរទស្សនកិច្ចទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ, លោកឧកញ៉ា ឆារស៍ វ៉ាន់ មានប្រសាសន៍ថា ការធ្វើដំណើរទៅកាន់ព្រលានយន្តហោះថ្មី នឹងមិនមានការស្ទះចរាចរណ៍ដូចព្រលានចាស់នោះទេ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ បញ្ជាក់ថា បើគិតចម្ងាយពីវត្តភ្នំទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានថ្មី) មានចម្ងាយ ១៩.៣គីឡូម៉ែត្រ ប៉ុន្តែមិនមានការកកស្ទះនោះទេ ដោយមានផ្លូវHighway(៦០ម៉ែត្រ) ធំងាយស្រួលធ្វើដំណើរ និងចំណេញពេលវេលា។

សូមទស្សនាការលើកឡើងទាំងស្រុងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)៖