(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ណែនាំរបស់លោក ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកគាស់ក្រឡ, លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ លោក លឹម រតនៈ ប្រធានក្រុមការងារឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដឹកនាំក្រុមការងារមូលដ្ឋានភូមិចំនួន៥ គឺភូមិព្រៃទទឹង ភូមិក្រាំងស្វាត ភូមិបន្ទាយចារ ភូមិឫស្សីព្រះ និងភូមិព្រៃសិន អញ្ជេីញចុះផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដល់សាខាបក្សភូមិ មេក្រុមបក្ស និងសមាជិក សមាជិកាគណបក្សភូមិ។

ក្នុងឱកាសនាពិធីនេះ ប្រធានក្រុមការងារឃុំ និងភូមិ បានបង្ហាញនូវសមទ្ធិផលសំខាន់ៗដែលគណបក្សប្រជាជនសម្រេចបាននាពេលកន្លងមក និងការទទួលបានសុខសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនឌកម្ពុជា និងជាប្រធាគណបក្សប្រជាជនកម្ពុជា ព្រមទាំងការអនុវត្តន៍បន្តវេនរក្សានូវសុខសន្តិភាព នៃការដឹងនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បម្រេីជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹងនេះដែរ លោក លឹម រតនៈ បានពាំនាំការផ្តាំផ្ញេីរសួរសុខទុក្ខពីសំណាក់លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ដល់សមាជិក សមាជិកាបក្សភូមិ ជាពិសេស គឺត្រូវយកចិត្តទុកដាក់លេីការថែទាំសុខភាពក្នុងការរស់នៅ ដើម្បីរួមចំណែករក្សាសុខសន្តិភាព និងសុវត្ថិភាព ក្នុងភូមិឃុំបស់យើងទាំអស់គ្នា ឱ្យបានល្អប្រសេីរ៕