(ពោធិ៍សាត់)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅល្ងាចម៉ោងប្រមាណ៦ ដល់ជិត៨យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានចុះឆ្មក់ ពិនិត្យ និងទទួលការបម្រើសេវា (ក្នុងនាមអ្នកមានតម្រូវការសុខភាព) នៅមណ្ឌលសុខភាព ព្រៃញី ខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន ដើម្បីពិនិត្យជាក់ស្តែងវត្តមានបុគ្គលិកបម្រើសេវា ២៤ម៉ោងលើ ២៤ម៉ោង។

នាឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យថ្នាក់ដឹកនាំជំនាញសុខាភិបាលម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព សំដៅមកមណ្ឌលដើម្បីរកការជួយ។

ជារួម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យបានធ្វើការដោយយកចិត្តទុកដាក់ សំដីសំដៅកាយវិការសមរម្យ បច្ចេកទេសនៃការពិនិត្យវេជ្ជសាស្ត្រសមស្របតាមនិយាម រួមទាំងវិធីសាស្ត្រនៃការផ្តល់ជូនឱសថបានសមស្របទៅតាមរោគវិនិច្ឆ័យ។

បទពិសោធន៍នេះ ជាចំណែកមួយបន្ថែមទៀត ដែលលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតលើកយកមកវិភាគ និងពិចារណារួមគ្នារវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្តង កំឡុងពេលអាហារយប់មុនលាត្រលប់មករាជធានីភ្នំពេញវិញ នាវេលាយប់ នៃថ្ងៃដដែល។

សូមជម្រាបថា ក្នុងឳកាសចុះឆក់ខាងលើនេះ បន្ទាប់ពីលោកសាស្ត្រចារ្យរដ្ឋមន្ត្រី បានបញ្ចប់បេសកកម្មក្នុងខេត្តបន្ទាយមានជ័យ៕