(ភ្នំពេញ)៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានប្រគល់អាវ Cool App ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការថ្នាក់កណ្តាល និងគណៈកម្មាធិការប្រតិបត្តិថ្នាក់រាជធានី-ខេត្ត-ក្រុង-ស្រុក ទាំងអស់ នៃសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ដែលនេះជាការលើកទឹកចិត្ត និងជម្រុញបន្ថែមក្នុងការបង្កើត និងប្រើប្រាស់កម្មវិធី Cool App ដើម្បីទំនាក់ទំនងចំពោះកិច្ចការផ្សេងៗ ឲ្យបានកាន់តែច្រើនផុសផុល ដើម្បីគាំទ្រដល់ស្នាដៃកូនខ្មែរ។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ !

លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានគូសបញ្ជាក់បន្ថែម និងណែនាំជម្រុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទូទាំងប្រទេស ឲ្យចូលរួមប្រើប្រាស់កម្មវិធី Cool App ដើម្បីធ្វើការទំនាក់ទំនងក្នុងការងារផ្សេងៗ។

CoolApp ជាបណ្ដាញទំនាក់ទំនង​ Chat ដំបូងរបស់កម្ពុជា និងមានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗហើយដែលប្រើប្រាស់កម្មវិធីផ្ញើសារនេះ។ កម្មវិធីបច្ចេកវិទ្យាថ្មីនេះ ជាកម្មវិធីដែលកំពុងតែពេញនិយមមានការប្រើប្រាស់ច្រើនគួរឲ្យកត់សម្គាល់ និងជាកម្មវិធីថ្មីមួយ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែររបស់យើង៕