(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានទទួលអាវកាក់សម្រាប់អ្នកសារព័ត៌មានដាក់អក្សរ Press ចំនួន ៣៣០០អាវពីអង្គការយូណេស្កូ ប្រចាំកម្ពុជា

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នឹងធ្វើការចែកអាវកាក់សារព័ត៌មានសម្រាប់អ្នកសារព័ត៌មានដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់ ទុកពាក់ពេលចុះយកព័ត៌មាន ដើម្បីអាចសម្គាល់បានថាជាអ្នកសារព័ត៌មាន បង្ហាញក្នុងក្របខ័ណ្ឌសាធារណៈ រក្សាបាននូវសុវត្ថិភាព។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីស្នើសុំ សូមបងប្អូនបំពេញព័ត៌មានមួយចំនួនដូចខាងក្រោម។ ក្រុមការងារនឹងកត់ត្រាទុក ហើយធ្វើការជូនដំណឹងទាក់ទងនឹងកាលបរិច្ឆទដែលត្រូវមកបើកអាវ៕

តំណភ្ជាប់សម្រាប់ចុះឈ្មោះស្នើសុំ៖ https://docs.google.com/forms/d/e/1FAIpQLSeDYW0fD9g7inmmukgrVTk9NxDgcuLBHHRfxD_BAHPW1Y_gHQ/viewform?usp=sf_link