(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចេញមកបញ្ជាក់ថា បងប្រុសរបស់សម្តេច គឺលោក ហ៊ុន សាន នៅមានជីវិតនៅឡើយ ហើយគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។

ការបញ្ជាក់របស់សម្តេចតេជោ ជាការឆ្លើយតបទៅនឹងការផ្សាយលើបណ្តាញសង្គមមួយចំនួនថា លោក ហ៊ុន សាន បានទទួលមរណភាព។

សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្រុសសម្តេច ក៏ដូចជាការរាប់អានចំពោះគ្រួសារសម្តេច៕