(កំពងចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម ណែនាំដល់អភិបាលស្រុកកងមាស រៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ដ្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងទៀត។ នេះបើតាមលិខត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ការបញ្ចប់មុខតំណែងនេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង តាមបណ្ដាញសង្គមថា លោក ហែម គឹមសាធ បានយកប្រាក់៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្ដកំពង់ចាម។
បន្ថែមពីនោះទៀត លោកអភិបាលខេត្ដ បានណែនាំដល់រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្ដកំហុកឆ្លងបន្ដទៀត ត្រូវមានវិធានការតាមច្បាប់ ស្ដីពីសហលក្ខន្កិកៈមន្ដ្រីរាជការស៊ីវិល៕
ខាងក្រោមនេះ ជាលិខិតរបស់លោកអភិបាលខេត្ដកំពង់ចាម៖