(ភ្នំពេញ)៖ ដោយប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ក្នុងពិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតទទួលលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

សារៈសំខាន់នៃកិច្ចជំនួប ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីដល់សហគមន៍ទេសចរណ៍, ការផ្តល់សេវាកម្មឌីជីថលតាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី, ការផ្តល់កម្ចីដើម្បីគាំទ្រវិស័យទេសចរណ៍ក្នុងតំបន់គម្រោងយុទ្ធសាស្រ្តផែនការមេរបស់រដ្ឋាភិបាល, ការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជានៅលើ Website ឬ App របស់ធនាគារ និងដំណើរកម្សាន្តប្រចាំឆ្នាំរបស់ ឬកម្មវិធីកម្សាន្តផ្សេងៗរបស់ធនាគារទៅសហគមន៍ទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season)៕