(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខុសច្បាប់១កន្លែង ស្ថិតនៅក្នុងស្រុកស្នួលខេត្តក្រចេះ ដោយរឹបអូសបានសាច់សត្វព្រៃខុសច្បាប់មួយចំនួន ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខាងលើនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។
ក្រោយការចុះឆែកឆេរសមត្ថកិច្ច បានដកហូតសាច់ឈ្លូស ១០គីឡូ, សាច់ប្រើស ១៨គីឡូ, សាច់ជ្រូកព្រៃ ២៣គីឡូ, ចាបស្រូវ ១០០ក្បាល, ស្នែងឈ្លូស, កន្ទុយក្រងោក និងទទារស់។ ចំណែកឯជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបញ្ជូនមកសាកសួរតាមនីតិវិធីច្បាប់៕