(ភ្នំពេញ)៖ លោក អ៊ុំ ណារិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះផុស តំណាងទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ ១ខ្សែ មានប្រវែង ៦,៥០០ម៉ែត្រ ខ្នងលើ៦ម៉ែត្រ និងកម្ពស់១ម៉ែត្រ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស អភិបាលរងស្រុកគាស់ក្រឡ លោកមេឃុំព្រះផុស មេភូមិ អនុប្រធានភូមិ និងប្រជាពលរដ្ឋជាច្រើនកុះករ។
នៅក្នុងគម្រោងនេះ ក៏បានដាក់លូភ្លោះពីរកន្លែងដែលមានមុខកាត់ចំនួន០,៨០ម៉ែត្រ បណ្តោយ ១ម៉ែត្រ ចំនួន៧កង់និងដាក់ផ្លាកសញ្ញាគម្រោង០១កន្លែង ស្ថិតក្នុងភូមិកាប់ព្រិច ភូមិបឹងព្រះ ភូមិព្រៃចក និងភូមិតានួត ដោយប្រើប្រាស់ថវិកាមូលនិធិឃុំ ឆ្នាំ២០២៥ ដែលចំណាយអស់ ២៥០,០០០,០០០រៀល។ ក្នុងនោះដែរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះផុស ក៏បានចូលរួមផ្តល់ថវិកាដើម្បីដាក់លូមួយកន្លែងផងដែរ។
ក្នុងនោះដែក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះផុស បានចូលរួមថវិកាដេីម្បីដាក់លូមួយកន្លែងដែលមុខកាត់០,៨ម៉ែត្រ និងបណ្តោយ១ម៉ែត្រ ចំនួន៧កង់សរុបថវិកា ៤២០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុំ ណារិន្ទ បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងឃុំព្រះផុស ពីសំណាក់ទេសរដ្ឋមន្ត្រី កែវ រ៉េមី និងលោក ប៊ុន ហុន ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអបអរសាទរនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលកំពុងបានកសាងជាបន្តបន្ទាប់ និងសូមឱប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលនៅកៀកប្រជាពលរដ្ឋ ចុះជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់៕