(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជានកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងា​រចុះជួយមូលដ្ឋាន​ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យការចាក់ដី ដើម្បីរៀបចំសាងសង់សាលាបឋមសិក្សា សាំង សុវណ្ណ ការកសាងចេតិយ ធ្វើផ្លូវ ពិនិត្យការងាររៀបចំ​ចាក់ដី​ធ្វើមន្ទីរបក្សឃុំស្វាយរំពារថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕