(ភ្នំពេញ)៖ លោក ផៃ ហេង សមាជិកគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាវាយតម្លៃផ្តោតលើការមាក់ងាយពាក់ព័ន្ធនឹងជំងឺរបេងនៅកម្ពុជា ដែលបានរៀបចំឡើងក្រោមកិច្ចសហការ និងគាំទ្រពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅសណ្ឋាគារភ្នំពេញអឺរ៉ា (Phnom Penh Era Hotel) រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺ១).បង្ហាញពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃផ្តោតលើការមាក់ងាយពាក់ព័ន្ធនឹងជំងឺរបេងនៅកម្ពុជា ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ២).ប្រមូលធាតុចូល និងព័ត៌មានត្រឡប់បន្ថែមពីអ្នកចូលរួមដើម្បីធានាថាអនុសាសន៍ដែលបានមកពីការសិក្សាវាយតម្លៃ ស្របទៅតាមវិធីសាស្ត្រផ្អែកលើសិទ្ធិជាមួយនឹងការឆ្លើយតបរបេងដែលយកអ្នកជំងឺជាគោល ៣).ពិភាក្សាអំពីការរៀបចំផែនការសកម្មភាព ដើម្បីឆ្លើយតបទៅនឹងលទ្ធផលសំខាន់ៗបានមកពីការសិក្សាវាយតម្លៃផ្តោតលើ ការមាក់ងាយពាក់ព័ន្ធនឹងជំងឺរបេងនៅកម្ពុជា៕