(សៀមរាប)៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហោះពីផែនទី ទីតាំងកម្មវិធីនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ តាមបណ្ដាញសង្គម ហ្វេសប៊ុក គឺ៖
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងធ្វើឡើង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូននៅលើទីតាំងចំនួន៦ ដែលរួមមាន៖ ទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ទីតាំង King’s Road ទីតាំង Pub street និងទីតាំងអង្គរឃ្យុងយូ។
ហើយលោក សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ សាធារណជនជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ឱ្យបានច្រើនកុះករ ដែលកម្មវិធីនេះនឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ខាងមុខនេះ៕