(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូរដ្ឋបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយលោក មន្តសិទ្ធ ផៃសានធៈនៈវ៉ាត់ អភិបាលខេត្តចន្ទបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង និងខេត្តចន្ទបុរី។
ក្នុងកិច្ចប្រជុំពិភាក្សា នាក្នុងឱកាសនោះដែរ ភាគីទាំងពីរបានពិភាក្សាឈានដល់ការព្រមព្រៀង ឯកភាពគ្នាលើខ្លឹមសារ៖
ទី១៖ កិច្ចសហប្រតិបត្តិការជំរុញដំឡើងច្រកទ្វារតំបន់បានសាប់តារី ស្រុកសយដាវ ខេត្តចន្ទបុរី ដែលទល់មុខនឹងច្រកទ្វាតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក ខេត្ត
បាត់ដំបងជាច្រកទ្វារព្រំដែនអន្តរជាតិ។
ទី២៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ និងខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ទីក្រុងបណ្តាញការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហារ របស់ខេត្តចន្ទបុរី ប្រទេសថៃ។
ទី៣៖ កិច្ចសហប្រតិបត្តការផ្នែកទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ដែលជាការផ្សាភ្ជាប់សេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌។
ទី៤៖ កិច្ចសហប្រតិបត្តការក្នុងការការពារ និងបង្ក្រាបបទល្មើសផ្នែកតិចណូឡូជី
និងទី៥៖ កិច្ចសហប្រតិបត្តការផ្នែកពលករ ដើម្បីសម្របសម្រួលនីតិវីធីផ្សេងៗដល់បងប្អូនពលករធ្វើដំណើរត្រឡប់មកស្រុកកំណើតបានឆាប់រហ័ស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះផងដែរ៕