(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ឃាត់ខ្លួនជនសង្ស័យ៧៣នាក់។
* ករណីដឹកជញ្ជូន រក្សាទុក២១ករណី ឃាត់ខ្លួន៣៤នាក់
* ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន៣៣នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់
* ករណីចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៤៩៨ករណី ឃាត់ខ្លួន៦៥៣៥នាក់ (ស្រី៥៤៥នាក់)៕