(ភ្នំពេញ)៖ ជាការទទួលខុសត្រូវចំពោះអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោង ៦A គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ៣,២៨១ ផ្ទះហើយ និងផ្ទះកំពុងសាងសង់ចំនួន ១,៧២៣ផ្ទះបន្តទៀត។ នេះបើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹង លើផេកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ មិនដែលទៅណាឆ្ងាយពីការដ្ឋានឡើយ ជារឿយៗតែងតែចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង ៦A ដោយផ្ទាល់ ដោយផ្តោតលើគុណភាព និងការទុកចិត្តរបស់អតិថិជនជាអាទិភាព ព្រមទាំងបង្ហាញនូវវឌ្ឍនភាពការសាងសង់ បុរី ឡេង ណាវ៉ាត្រា ដោយក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនអតិថិជនឲ្យបានឆាប់រហ័ស។ ទន្ទឹមនឹងគ្នានោះ ផ្ទះដែលបានសាងសង់រួចក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ។

សូមជម្រាបថា កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដីបានជួយសម្រួល ចេញប័ណ្ណកម្មសិទ្ធិជូនអតិថិជនជាបន្តបន្ទាប់ ហើយក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន រហូតជាង ១២០០ប័ណ្ណ ហើយកាលពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៥ ថ្មីៗនេះ ក្រសួងក៏បន្តជួយសម្របសម្រួលចេញប័ណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា ចំនួនជិត ៩០០ប័ណ្ណ បន្ថែមទៀតផងដែរ៕